top of page

រឿងរ៉ាវរបស់យើង

អង្គការរបស់យើងក្រោមឈ្មោះថា “ គម្រោង Kamonohashi ” (Kamonohashi Project) បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០០៤​មកម្ល៉េះ។​ យើងបានបង្កើត រោងចក្រសហគមន៍របស់យើងនៅភូមិខ្ចាស់ ដែលមានចម្ងាយ ៣៥​គីឡូម៉ែត្រ ពីក្រុងសៀមរាប ក្នុងឆ្នាំ២០០៦។ នៅទីនេះ យើងផ្តល់ការបណ្តុះបណ្តាលទាំងជំនាញវិជ្ជាជីវៈ និងជំនាញជីវិត ដោយបានចំណាយពេលវេលាមួយផ្នែកក្នុងថ្ងៃនីមួយៗ ដើម្បីអភិវឌ្ឍជំនាញទន់  (Soft Skills) ដល់អ្នកផលិតរបស់យើង។ ចាប់ពីឆ្នាំ ២០០៩ ដល់​​ ២០១៧ គម្រោង Kamonohashi បានទទួលអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

នៅថ្ងៃទី១៩ ខែមិថុនា​​ ឆ្នាំ២០១៨ គម្រោង Kamonohashi ត្រូវបានប្តូរឈ្មោះទៅជាសាលាស៊ូស៊ូ ជាមួយក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ។

 

សាលាស៊ូស៊ូ (SALASUSU) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ​ (INGO) ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ យើងបានអនុវត្តគម្រោងផ្សេងៗ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពជំនាញទន់នៅក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារដ្ឋ និងការកែលម្អ "សាលាពិសោធន៍" (Laboratory School) ផ្ទាល់ខ្លួនរបស់យើង ស្ថិតក្នុងភូមិខ្ចាស់ ខេត្តសៀមរាប។

Anchor 1

ប្រវត្តិ និងសាវតារបស់យើង

SALASUSU គឺជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (INGO) ដែលបាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា។ យើងបានអនុវត្តគម្រោងផ្សេងៗជាច្រើន ដើម្បីជួយពង្រឹងសមត្ថភាពជំនាញទន់ (Soft Skills) ក្នុងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារដ្ឋ ក៏ដូចជាការលើកកម្ពស់ "សាលាពិសោធន៍" ផ្ទាល់ខ្លួនរបស់យើង ដែលស្ថិតនៅក្នុងភូមិខ្ចាស់ ខេត្តសៀមរាប។

54963164085_0376d74a0a_o_edited.jpg
LOGO_white_無印章.png
  • Facebook - White Circle
  • TripAdvisor - White Circle

ការិយាល័យនៅរាជធានីភ្នំពេញ 

ផ្ទះលេខ៥២, បន្ទប់​៤B, ​ផ្លូវ១២៣ កែងផ្លូវ៤៥៦,សង្កាត់ទួលទំពូង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)166 026 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅខេត្តសៀមរាប

ភូមិវត្តដំណាក់, សង្កាត់សាលាកំរើក, ក្រុងសៀមរាប, ខេត្តសៀមរាប, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)639 678 96, (+855)988 090 30

អុីមែល ៖ enterprise@salasusu.com

សាលាពិសោធន៍ (Laboratory School)

ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប

លេខទំនាក់ទំនង៖ (+855)166 337 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅប្រទេសជប៉ុន (Japan Office)

ជាន់ទី ៧ នៃសាលពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងគីតាក្យូស៊ូ (Kitakyushu City Commerce and Industry Trade Hall), ១-៣៥ Furusenba-cho, Kokurakita-ku, ក្រុងគីតាគ្យូស៊ូ, ខេត្តហ្វូគូអូកា, ៨០២-០០៨២។

អុីមែល: info@salasusu.com

Copyright @SALASUSU 2018 All rights reserved.
bottom of page