top of page

សកម្មភាពសាលារបស់យើង

សាលា​ពិសោធន៍ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា គ្រូបង្រៀននៅកម្ពុជាពិតជាអាចបង្កើតថ្នាក់រៀនមួយ ដែលមិនបោះបង់នរណាម្នាក់ចោល។ បច្ចុប្បន្ន មានសិស្សប្រមាណ ៦០ នាក់ ចាប់ពីថ្នាក់ទី ៤ ដល់ទី ៦ មកពីសាលាបឋមសិក្សារដ្ឋនៅក្បែរនោះ បានមកសិក្សានៅទីនេះក្នុងវេនរសៀល (បន្ថែមពីលើនេះ ក៏មានអ្នកម្តាយដែលជាសិប្បករ និងធ្លាប់បានបោះបង់ការសិក្សានៅបឋមសិក្សា បានមកសិក្សារួមគ្នាជាមួយពួកគេផងដែរ)។ សិស្សានុសិស្សតែងតែខិតខំដោះស្រាយលំហាត់ពិបាកៗ ក្នុងមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា សិល្បៈ និងសីលធម៌ រយៈពេល ៤៥ នាទី ដោយការអត់ធ្មត់ និងមិនបោះបង់ពាក់កណ្តាលទីឡើយ។

ការឆ្លុះបញ្ចាំងពីគ្រូបង្រៀនរបស់សាលាស៊ូស៊ូ

53285393597_7104503235_o.jpg
53286657469_f1d6cf7c03_o.jpg
53286656569_2b1cab58b8_o.jpg

ចាប់ផ្តើមពីហេតុផលកុមារអាចរៀនសូត្របាន

​“កាលពីមុន ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្របង្រៀនផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប៉ុន្តែចាប់តាំងពីខ្ញុំចាប់ផ្ដើមសង្កេតមើលសិស្សដោយយកចិត្តទុកដាក់ និងគិតគូរពីរបៀបដែលជួយឱ្យពួកគេរៀនបានកាន់តែងាយស្រួលមក ខ្ញុំសង្កេតឃើញថា កុមាររៀនដោយក្ដីរីករាយ និងមានការលូតលាស់ជាលំដាប់។ បរិយាកាសក្នុងថ្នាក់រៀនក៏បានផ្លាស់ប្តូរ ហើយខ្ញុំផ្ទាល់ក៏មានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងជាងមុនដែរ។”

អ្នកគ្រូ ធីចំរើន

កុមារគ្រប់រូប សុទ្ធតែមានសមត្ថភាពអាចរៀនសូត្របានទាំងអស់គ្នា។

"បន្ទាប់ពីបានសង្កេតមើលសិស្សានុសិស្សនៅក្នុងសាលារបស់យើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កុមារគ្រប់រូប ដោយគ្មានការលើកលែង សុទ្ធតែអាចរៀនសូត្រ និងរីកចម្រើនទៅមុខបាន ប្រសិនបើពួកគេមានពេលវេលាគ្រប់គ្រាន់។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ខ្ញុំចង់ឱ្យសិស្សានុសិស្សជឿជាក់លើការផ្លាស់ប្តូរនេះ ហើយដើរទៅមុខជាមួយពួកយើង។"

អ្នកគ្រូសុង រ៉េន

ពីការរង់ចាំចម្លើយ មកជាការរុករកចំណេះដឹងដោយខ្លួនឯង

ពីការរង់ចាំចម្លើយ " មកជា "ការស្វែងរកខ្លួនឯង”
កុមារដែលធ្លាប់តែរង់ចាំចម្លើយពីគ្រូ បានផ្លាស់ប្តូរមកជាការព្យាយាមស្វែងយល់ពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេវិញ បន្ទាប់ពីទទួលបានបទពិសោធន៍ដដែលៗនៃការសាកសួរមតិយោបល់។ ការបានឃើញពីការរីកសុសសាយ(រីកចម្រើន) នៃភាពម្ចាស់ការ និងទំនុកចិត្តបែបនេះ បានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ហើយខ្ញុំក៏បានចាប់ផ្ដើមគិតគូរពីមតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយផ្អែកលើការរៀនសូត្ររបស់សិស្សផងដែរ។

អ្នកគ្រូ អ៊ន់ សីហា

53285395072_5db6d41ec1_o.jpg

គ្រូបង្រៀនក៏អាចរៀនជាមួយនឹងសិស្សបានដែរ

"កាលពីមុន ដោយសារខ្ញុំ "គិតតែពីបង្រៀន" ពេលខ្លះសិស្សមិនបានយល់មេរៀនឱ្យបានស៊ីជម្រៅនោះទេ។ ប៉ុន្តែឥឡូវនេះ តាមរយៈការស្វែងយល់ពីមុខវិជ្ជាឱ្យបានច្បាស់ ការគិតគូរពីរបៀបរៀនរបស់សិស្ស ការដាក់បញ្ចូលនូវសកម្មភាពអនុវត្តផ្ទាល់ និងការធ្វើពិសោធន៍ ព្រមទាំងការបន្តរៀនសូត្របន្ថែមដោយខ្លួនឯងជាមួយកុមារផងនោះ មេរៀននីមួយៗបានក្លាយជាមេរៀនដែលពួកយើងអាចរៀនសូត្ររួមគ្នាបាន។"

លោកគ្រូ គាត ចាន់ណា

53286651049_d9cd8613e9_o.jpg

ការគាំទ្រពីមិត្តរួមការងារ ជួយសាងទំនុកចិត្ត

"កាលពីមុន ខ្ញុំតែងតែមានកង្វល់ និងភាពភ័យព្រួយយ៉ាងខ្លាំងចំពោះការបង្រៀន ប៉ុន្តែតាមរយៈការទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងការរៀនសូត្ររួមគ្នា ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលជាបណ្ដើរៗ។ នៅពេលដែលខ្ញុំមានភាពស្ងប់ស្ងាត់ និងមានម្ចាស់ការលើការបង្រៀន ខ្ញុំមានអារម្មណ៍ថា សិស្សានុសិស្សក៏អាចរៀនសូត្របានយ៉ាងមានសុវត្ថិភាព ហើយស្នាមញញឹមក៏បានរីកសុសសាយពេញថ្នាក់រៀន។"

អ្នកគ្រូលឿន សាវឿត

FFD33B7E-479B-42A1-B669-383CB1077A03_4_5005_c.jpeg

ការស្ដាប់នូវសំឡេងចេញពីបេះដូងរបស់កុមារ

កាលពីមុន ខ្ញុំមិនបានយល់ពីកុមារឱ្យបានច្បាស់លាស់នោះទេ ហើយខ្ញុំតែងតែមានអារម្មណ៍ថា ពួកគាត់មានភាពអសកម្មក្នុងការរៀនសូត្រ។ ប៉ុន្តែតាមរយៈការបន្តសង្កេតមើលយ៉ាងដិតដល់ ខ្ញុំបានដឹងថា តាមពិតកុមារគ្រប់រូបសុទ្ធតែបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងកំពុងស្វែងរកការគាំទ្រពីគ្រូ។ នៅពេលដែលខ្ញុំផ្លាស់ប្តូររបៀបដែលខ្ញុំប្រឈមមុខ (ឬប្រាក់ស្រ័យ) ជាមួយពួកគាត់ ឥរិយាបថរបស់សិស្សក៏បានផ្លាស់ប្តូរតាមនោះដែរ ហើយឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចបង្កើតបរិយាកាសសិក្សាមួយដែលមានសុវត្ថិភាពជាងមុន។

លោកគ្រូអុឹម មេងហេង

ចំណាប់អារម្មណ៍ពីសិស្សថ្នាក់ទី៦

កាលពីមុន ខ្ញុំធ្លាប់ជួបការលំបាកខ្លាំងក្នុងការអាន និងសរសេរភាសាខ្មែរ ប៉ុន្តែនៅ SALASUSU ខ្ញុំបានខិតខំ អនុវត្ត ហាត់អាន និងសរសេរ រហូតមកដល់ពេលនេះ ខ្ញុំអាចអានអ្វីៗបានយ៉ាងច្រើន ហើយថែមទាំងអាចសរសេររៀបរាប់ពីអ្វីដែលខ្ញុំចង់និយាយដោយខ្លួនឯងបានទៀតផង។

ចំណាប់អារម្មណ៍ពីសិស្សថ្នាក់ទី៦

លោកគ្រូអ្នកគ្រូនៅ​ សាលាស៊ូស៊ូ (SALASUSU) តែងតែយកចិត្តទុកដាក់ចំពោះពួកយើង។ ពួកគាត់មិនដែលខឹងឡើយនៅពេលដែលពួកយើងធ្វើខុស ហើយតែងតែជួយពន្យល់រាល់ពេលដែលពួកយើងមិនយល់ ដែលធ្វើឱ្យពួកយើងអាចរៀនសូត្របានយ៉ាងមានសុវត្ថិភាព និងសប្បាយរីករាយ។ ខ្ញុំចង់រៀនសូត្រឱ្យបានកាន់តែច្រើនបន្ថែមទៀត លើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។

LOGO_white_無印章.png
  • Facebook - White Circle
  • TripAdvisor - White Circle

ការិយាល័យនៅរាជធានីភ្នំពេញ 

ផ្ទះលេខ៥២, បន្ទប់​៤B, ​ផ្លូវ១២៣ កែងផ្លូវ៤៥៦,សង្កាត់ទួលទំពូង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)166 026 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅខេត្តសៀមរាប

ភូមិវត្តដំណាក់, សង្កាត់សាលាកំរើក, ក្រុងសៀមរាប, ខេត្តសៀមរាប, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)639 678 96, (+855)988 090 30

អុីមែល ៖ enterprise@salasusu.com

សាលាពិសោធន៍ (Laboratory School)

ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប

លេខទំនាក់ទំនង៖ (+855)166 337 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅប្រទេសជប៉ុន (Japan Office)

ជាន់ទី ៧ នៃសាលពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងគីតាក្យូស៊ូ (Kitakyushu City Commerce and Industry Trade Hall), ១-៣៥ Furusenba-cho, Kokurakita-ku, ក្រុងគីតាគ្យូស៊ូ, ខេត្តហ្វូគូអូកា, ៨០២-០០៨២។

អុីមែល: info@salasusu.com

Copyright @SALASUSU 2018 All rights reserved.
bottom of page