
គោលគំនិតនៃម៉ាកយីហោ
SALASUSU គឺជាម៉ាកយីហោបែបរបៀបរស់នៅ (Lifestyle Brand) ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ រាល់ផលិតផលទាំងអស់មានរចនាបទសាមញ្ញ និងទាន់សម័យ ដែលអាចរួមដំណើរជាមួយអ្នកទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងដំណើរកម្សាន្តដ៏ពិសេសរបស់អ្នក។
នៅក្នុងរោងចក្រតូចមួយក្នុងភូមិស្រុកនៃប្រទេសកម្ពុជា ក្រុមស្ត្រីមួយក្រុមបានសម្រិតសម្រាំងផលិតនូវរាល់ផលិតផលនីមួយៗដោយដៃយ៉ាងយកចិត្តទុកដាក់។ ស្ត្រីទាំងនោះគឺជាសិស្សនៃសាលា 'SALA' ផង និងជាអ្នកផលិតដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតផង។ ពួកគាត់រៀនជំនាញសិប្បកម្ម ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញជីវិត។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល ពួកគាត់នឹងបញ្ចប់ការសិក្សា ហើយអាចជ្រើសរើសបន្តអាជីពថ្មីៗ ឬបន្តធ្វើការជាមួយយើងខ្ញុំទៀតក៏បាន។ នៅក្នុងរោងចក្រ ពួកគាត់តែងតែនិយាយពាក្យថា 'ស៊ូស៊ូ' (SUSU) ដែលមានន័យថា 'ប្រឹងឡើង!' ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យខិតខំអស់ពីសមត្ថភាពទាំងក្នុងការងារ និងការសិក្សា។ រោងចក្ររបស់ SALASUSU គឺជាទីកន្លែងនៃការរៀនសូត្រ ដែលជឿជាក់លើអនាគតដ៏ភ្លឺស្វាងរបស់អ្នកផលិតគ្រប់រូប។
រាល់ផលិតផលនីមួយៗត្រូវបានបោះត្រាជាមួយនឹងឈ្មោះរបស់អ្នកផលិត ដើម្បីបង្ហាញពីតម្លាភាព។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកអញ្ជើញមកកាន់រោងចក្ររបស់យើង ជាមួយនឹងផលិតផល SALASUSU របស់អ្នក ដើម្បីមកសួរសុខទុក្ខស្ត្រីដែលបានផលិតវាដោយផ្ទាល់។

ផលិតផលរបស់យើង
![]() | ![]() | ![]() |
|---|---|---|
![]() | ![]() | ![]() |
![]() |
“យើងខ្ញុំសង្ឃឹមថា អ្នកនឹងស្រឡាញ់ផលិតផលរបស់យើង ហើយទទួលបាននូវភាពកក់ក្តៅ និងថាមពលពីពួកយើង!”





សូមស្វាគមន៍មកកាន់
I love Cambodia !
គោលគំនិតនៃម៉ាកយីហោ
ផលិតផល "I Love Cambodia" ត្រូវបានផលិតចេញពីកន្ទេលខ្មែរសម្រាប់ជាកាដូអនុស្សាវរីយ៍ រួមមានដូចជា៖ ទ្រនាប់កែវ, ទ្រនាប់ចាន, ថង់ទិញទំនិញប្រើប្រាស់ឡើងវិញបាន, ស្បែកជើងស៊ក, សៀវភៅសរសេរ និងបន្ទះចំណាំទំព័រសៀវភៅ (bookmark)។ ក្រុមស្ត្រីសិប្បករបានជ្រលក់ពណ៌កន្ទេលដែលបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ទៅជាពណ៌បែបតំបន់ត្រូពិកជាច្រើន ដូចជាពណ៌ក្រហមនៃព្រះអាទិត្យរះនៅអង្គរ (Angkor sunrise red) ពណ៌បៃតងដូង (Coconut passion green) និងពណ៌ផ្កាឈូកនៃឈូកបុរាណ (Traditional lotus pink)។ ជំនាញ និងគុណភាពរបស់យើងត្រូវបានទទួលស្គាល់ដោយសមាគមសិប្បកម្មអង្គរ (AHA) ដែលជា "ការបញ្ជាក់ទទួលស្គាល់" ផ្តល់ជូនតែចំពោះអង្គការសិល្បៈ និងសិប្បកម្មមួយចំនួនតូចប៉ុណ្ណោះក្នុងខេត្តសៀមរាប។ ដោយសារគុណភាពរបស់យើងត្រូវបានទទួលស្គាល់ ផលិតផលរបស់យើងក៏ត្រូវបានប្រើប្រាស់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ផងដែរ។
ផលិតផលរបស់យើង
![]() | ![]() | ![]() | ![]() |
|---|---|---|---|
![]() | ![]() | ![]() | ![]() |

សូមស្វាគមន៍មកកាន់
Holiday by SALASUSU !
គោលគំនិតនៃម៉ាកយីហោ
សូមនាំយកចំណែកនៃភាពវិជ្ជមានពីប្រទេសកម្ពុជាត្រឡប់ទៅផ្ទះជាមួយអ្នក ដើម្បីជាកម្លាំងចិត្តសម្រាប់ជីវិតប្រចាំថ្ងៃ។ សូមឱ្យស្មារតីនៃថ្ងៃឈប់សម្រាកដ៏រីករាយនេះ បន្តស្ថិតនៅជាមួយអ្នក ទោះបីជាអ្នកត្រឡប់ទៅដល់គេហដ្ឋានវិញក៏ដោយ។
ប្រទេសកម្ពុជាមានភាពស្រស់ស្អាត មានពណ៌ចម្រុះ និងសម្បូរទៅដោយថាមពលវិជ្ជមាន។ ការរង់ចាំមើលព្រះអាទិត្យរះនៅពីក្រោយប្រាសាទអង្គរវត្ត លាបពណ៌ផ្ទៃមេឃទាំងមូលឱ្យទៅជាពណ៌ក្រហមឆ្អៅ។ ការស្ដាប់នូវសម្លេងសូត្រធម៌របស់ព្រះសង្ឃនៅក្រោមដំបូលវត្តពណ៌ទឹកក្រូច។ ការស្រូបយកក្លិនក្រអូបសាយភាយនៃផ្ការំដួលពណ៌លឿងនាពេលល្ងាច។ ការធ្វើដំណើរឆ្លងកាត់ព្រៃព្រឹក្សាពណ៌បៃតងខ្ចីដែលមានអាយុកាលរាប់រយឆ្នាំ។ និងការលោតចុះទៅក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់នាភាគខាងត្បូង។ ក្រហម ទឹកក្រូច លឿង បៃតង និងខៀវ... ចូរអបអររាល់ការជួបប្រទះ និងចងចាំរាល់ការប៉ះពាល់។ រាល់ថ្ងៃនៅកម្ពុជា ជីវិតប្រែជាសាមញ្ញបំផុត ប៉ុន្តែក៏មានពណ៌សោភ័ណបំផុត! សូមឱ្យពណ៌នៃប្រទេសកម្ពុជា បំពេញបន្ថែមនូវថ្ងៃឈប់សម្រាករបស់អ្នក ហើយសូមឱ្យថាមពលវិជ្ជមាននៃទឹកដីកម្ពុជា រួមដំណើរជាមួយអ្នកអស់មួយជីវិត។

ផលិតផលរបស់យើង
![]() | ![]() | ![]() | ![]() |
|---|---|---|---|
![]() | ![]() | ![]() | ![]() |
ផលិតផលរបស់ សាលាស៊ូស៊ូ មានលក់នៅ៖
SALASUSU Old Market Shop
ហាង SALASUSU ផ្សារចាស់ តូបលេខ ៣, ៤, ផ្លូវ ១១, ក្រុងសៀមរាប
(ហាងស្ថិតនៅក្នុងតំបន់ផ្សារចាស់)
បើកលក់ជារៀងរាល់ថ្ងៃ
ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង១០យប់
+855 (0)93 633 866
+855 (0)16 610 066


























