top of page

សកម្មភាពរបស់យើង

គាំទ្រដល់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា

53496894581_9ebd4fd2ff_o.jpg

ខ្ញុំបានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា, ប៉ុន្តែខ្ញុំអានសៀវភៅមិនដាច់ទេ

កម្ពុជាគឺជាប្រទេសមួយដែលបានបាត់បង់គ្រូបង្រៀនជាច្រើនក្នុងអំឡុងពេលសង្គ្រាមស៊ីវិល។ ទោះបីជាពេលវេលាបានកន្លងផុតទៅអស់រយៈពេលកន្លះសតវត្សរ៍ហើយក្តី ក៏ស្នាមរបួសទាំងនោះនៅតែបន្តមាននៅឡើយ។ តាមរយៈជំនួយឧបត្ថម្ភយ៉ាងច្រើន សាលារៀនជាច្រើនត្រូវបានសាងសង់ឡើង ហើយសៀវភៅសិក្សា និងកម្មវិធីសិក្សាក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ នាពេលបច្ចុប្បន្ននេះ កុមារភាគច្រើនបានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សាហើយ។

 

ក៏ប៉ុន្តែ កុមារជាច្រើននៅតែមិនទាន់ទទួលបានការអប់រំបានគ្រប់គ្រាន់នៅឡើយ។

កុមារដែលត្រូវបាន 'បោះបង់ចោល' នៅក្នុងថ្នាក់រៀន

ទោះបីជាសម្ភារៈរូបវន្ត សម្ភារៈឧបទេស និងកម្មវិធីសិក្សាត្រូវបានដាក់ឱ្យដំណើរការក៏ដោយ ក៏គុណភាពនៃការបង្រៀននៅក្នុងថ្នាក់រៀននៅមិនទាន់ល្អប្រសើរនៅឡើយ ហើយកុមារក៏មិនទាន់ទទួលបានការរៀនសូត្រដូចអ្វីដែលពួកគេរំពឹងទុកនោះដែរ។ នៅពេលពួកគេឈានដល់អាយុ ១០ ឆ្នាំ មានកុមារតែ ១០% ប៉ុណ្ណោះដែលអាចអាន និងសរសេរបានត្រឹមត្រូវ។ ស្ថានភាពបច្ចុប្បន្ន ត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិតទាបបំផុតនៅក្នុងតំបន់អាស៊ី បានទាមទារឱ្យមានការយកចិត្តទុកដាក់លើ 'គុណភាព' នៃកម្រិតអប់រំ ដើម្បីឱ្យកុមារម្នាក់ៗអាចទទួលបាននូវការរៀនសូត្រពិតប្រាកដ។

image.png
image.png

ចំណុចសំខាន់ចុងក្រោយនៃការលើកកម្ពស់គុណភាព គឺស្ថិតនៅលើគ្រូបង្រៀន

នៅពេលដែលគ្រូបង្រៀនផ្លាស់ប្តូរ ថ្នាក់រៀនក៏នឹងផ្លាស់ប្តូរដូចគ្នា

ទោះបីជាសាលារៀនមានសម្ភារៈបរិក្ខារ និងសម្ភារៈឧបទេសល្អយ៉ាងណាក៏ដោយ ក៏គុណភាពនៃថ្នាក់រៀនគឺអាស្រ័យទៅលើគ្រូបង្រៀនទាំងស្រុង។ គ្រូបង្រៀនរបស់យើង ពោរពេញទៅដោយបទពិសោធន៍ការងារផ្ទាល់ និងជំនាញច្បាស់លាស់ បានផ្តល់នូវការរៀនសូត្រ ព្រមទាំងការគាំទ្រយ៉ាងជិតស្និទ្ធដល់សិស្សានុសិស្សគ្រប់រូប។ ការរីកចម្រើនរបស់ពួកគាត់ បានធ្វើឱ្យមេរៀនកាន់តែមានខ្លឹមសារ និងនាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេងសម្រាប់អនាគតកុមាររបស់យើង។

LOGO_white_無印章.png
  • Facebook - White Circle
  • TripAdvisor - White Circle

ការិយាល័យនៅរាជធានីភ្នំពេញ 

ផ្ទះលេខ៥២, បន្ទប់​៤B, ​ផ្លូវ១២៣ កែងផ្លូវ៤៥៦,សង្កាត់ទួលទំពូង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)166 026 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅខេត្តសៀមរាប

ភូមិវត្តដំណាក់, សង្កាត់សាលាកំរើក, ក្រុងសៀមរាប, ខេត្តសៀមរាប, ប្រទេសកម្ពុជា

លេខទំនាក់ទំនង៖ (+855)639 678 96, (+855)988 090 30

អុីមែល ៖ enterprise@salasusu.com

សាលាពិសោធន៍ (Laboratory School)

ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប

លេខទំនាក់ទំនង៖ (+855)166 337 66

អុីមែល ៖  info-cam@salasusu.com

ការិយាល័យនៅប្រទេសជប៉ុន (Japan Office)

ជាន់ទី ៧ នៃសាលពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងគីតាក្យូស៊ូ (Kitakyushu City Commerce and Industry Trade Hall), ១-៣៥ Furusenba-cho, Kokurakita-ku, ក្រុងគីតាគ្យូស៊ូ, ខេត្តហ្វូគូអូកា, ៨០២-០០៨២។

អុីមែល: info@salasusu.com

Copyright @SALASUSU 2018 All rights reserved.
bottom of page